កសិករដាំបន្លែសុវត្ថិភាព ក្នុងផ្ទះសំណាញ់ ប្រើបច្ចេកវិទ្យាទំនើប ខណៈកំពុងរក្សាតម្លៃខ្ពស់ក្នុងទីផ្សារ

Oct 26, 2023

ភ្នំពេញ ៖ ក្នុងយុគសម័យភាវូបនីយកម្មថ្មីនេះ ប្រជាកសិករដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានចាប់ផ្តើមងាកមកប្រើបច្ចេកវិទ្យាទំនើប ក្នុងការបង្កបង្កើនផល ឱ្យទទួលបានទិន្នផលខ្ពស់ ព្រោះបន្ថែប្រភេទនេះ មានសុវត្ថិភាព និងមិនប្រើប្រាស់សារធាតុជាតិគីមី ហើយកំពុងរក្សាតម្លៃខ្ពស់នៅលើទីផ្សារ។

ដើម្បីឆ្លើយតបតាមតម្រូវការរបស់អតិថិជន ដែលចង់បានបន្លែសុវត្ថិភាព សហគមន៍តាសីសាមគ្គីនៅខេត្ត បាត់ ដំបង ដែលជាសហគមន៍ដាំដំណាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ស្ថិតក្នុងភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល បានទទួលការបណ្តុះ បណ្តាលជំនាញបច្ចេកទេសក្នុងការដាំដុះបន្លែពីអ្នកជំនាញនៃក្រសួងកសិកម្ម តាមរយៈមន្ទីកសិកម្មខេត្តបាត់ដំបង។

លោក ណុប នុន ប្រធានសហគមន៍តាសីសាមគ្គី បានឱ្យដឹងថា បច្ចុប្បន្នដំណាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ នៅរក្សាបានតម្លៃខ្ពស់នៅលើទីផ្សារទាំងក្នុងស្រុកនិងក្រៅស្រុក។ លោកថា ឈានចូលដល់សម័យបច្ចេកវិទ្យាទំនើបនេះ ការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានបំពាក់ឧបករណ៍បញ្ជាដល់ការស្រោចស្រព ដែលគេហៅថាស្មាតហ្វាម គឺការបញ្ជាតាមទូរស័ព្ទដៃ ទោះទៅដល់ទីណា ក៏អាចបញ្ជាបាន ទាំងការវ៉ាស់សំណើមទៅតាមតម្រូវការ ដែលចង់បាន ដែលចំណេញទាំងធនធាន និងចំណេញទាំងពេលវេលា។

សហគមន៍តាសីសាមគ្គី កំពុងផលិត និងផ្គត់ផ្គង់បន្លែសុវត្ថិភាពពី២ ទៅ ៣ តោន ក្នុងមួយថ្ងៃ ទៅកាន់ទីផ្សារ តាមរយៈបច្ចេកទេសកសិកម្មវៃឆ្លាត ឬហៅថាស្មាតហ្វាម ។

សហគមន៍តាសីសាមគ្គី កំពុងផលិត និងផ្គត់ផ្គង់បន្លែសុវត្ថិភាពពី២ ទៅ ៣ តោន ក្នុងមួយថ្ងៃ ទៅកាន់ទីផ្សារ តាមរយៈបច្ចេកទេសកសិកម្មវៃឆ្លាត ឬហៅថាស្មាតហ្វាម ។

គួរបញ្ជាក់ថា ធម្យមសហគមន៍តាសីសាមគ្គី បាននាំចេញបន្លែទៅលក់នៅទីផ្សារ គិតជាទឹកប្រាក់ពី ៤លាន ទៅ៦លានរៀល ក្នុងមួយថ្ងៃ។ បច្ចុប្បន្ន សហគមន៍នេះ មានដាំបន្លែ ដូចជា ស្ពៃក្ដោប ត្រសក់ សាឡាត់ ជីរណា ត្រប់​ ត្រឡាច ត្រប់វែង និងល្ពៅជាដើម។ ដោយ សារ ការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ អាចទទួលបានទិន្នផលខ្ពស់ជាង បន្លែដែលដាំខាងក្រៅ សហគមន៍ ក៏មានគម្រោងពង្រីករោងបន្ថែមទៀត ដើម្បីបំពេញតម្រូវការទីផ្សារដែលចេះតែកើនឡើង៕ រក្សាសិទ្ធិដោយ ៖ CEN

Posted By Hean Pheap

Leave a Reply

Your email address will not be published. Required fields are marked *

Download The ADSA App Now

Also Available in