របៀប​អភិរក្ស និង​ថែទាំ​វត្ថុ​បុរាណ​របស់​សារមន្ទីរ​ជាតិ

Sep 20, 2023

រាជធានី​ភ្នំពេញ​ ៖ ​សារមន្ទីរ​ជាតិ​កម្ពុជា​ជា​ឃ្លាំង​ដែល​រក្សា​និង​ដាក់​តាំង​បង្ហាញ​មរតក​បុរាណ​ស្ទើរ​គ្រប់​សម័យកាល ម្ល៉ោះហើយ​វត្ថុ​បុរាណ​ជា​ច្រើន​ត្រូវការ​ការ​ថែទាំ និង​អភិរក្ស​ខ្ពស់​ដើម្បី​ឲ្យ មរតក​ពី​ដូនតា​ខ្មែរ​យើង​នៅ​គង់វង្ស​យូរអង្វែង ។ ដោយ​យល់​ឃើញ​ពី​ភាព​ចាំបាច់​នេះ​ទើប​ទើប​សារមន្ទីរ​ជាតិ បាន​ខិតខំ​ក្នុង​ការ​បណ្តុះបណ្តាល​អ្នកជំនាញ និង​បង្កើត​រោង​ជាង ផ្សេង​ៗ​ដើម្បី​ថែទាំ​បុរាណវត្ថុ​ទាំងនោះ ។
បើ​តាម​សារមន្ទីរ​ជាតិ បច្ចុប្បន្ន​សារមន្ទីរ​នេះ​មាន​រោង​ជាង​ចំនួន​៤ រួម​មាន​មាន​រោង​ជាង​ជួសជុល​វត្ថុ​ធ្វើ​អំពី​ថ្ម​, រោង​ជាង​ជួសជុល​វត្ថុ​ធ្វើ​អំពី​លោហធាតុ​, រោង​ជាង​ជួសជុល​កុលាលភាជន៍ និង​គំនូរ​, រោង​ជាង​ជួសជុល​វាយ​ន​ភណ្ឌ ។

Posted By Hean Pheap

Leave a Reply

Your email address will not be published. Required fields are marked *

Download The ADSA App Now

Also Available in