កម្មវិធីទូរស័ព្ទដៃ (App) ទិញ-លក់ផលិតផលកសិកម្ម សុវត្ថិភាពតាមប្រព័ន្ធអ៉ិនធើណេត ជួយបង្កើតឱកាសទីផ្សារជូនកសិករនិងអ្នកពាក់ព័ន្ធនានាក្នុងវិស័យនេះ។

ការដាក់ឲ្យប្រើប្រាស់កម្មវិធីទិញ-លក់ផលិតផលកសិកម្ម (ដំណាំ, ត្រី, សាច់, បន្លែ) តាមប្រព័ន្ធអ៉ីនធើណេត (លក់តាមអនឡាញ) ដែលអាចទិញ-លក់បានតាមរយៈ App ឈ្មោះ «ADSA» ដោយលោកបានរំពឹងថា App នេះនឹងល្អបំផុត ក្នុងការជួយរកទីផ្សារជូនដល់ បងប្អូនប្រជាកសិករ ដែលគ្មានទីផ្សារជាពិសេសម្ចាស់សិប្បកម្មដែលគ្មានបុគ្គលិកគ្រប់គ្រាន់ និងគ្មានជំនាញទីផ្សារអនឡាញ។

កម្មវិធីទូរស័ព្ទដៃទីផ្សារអនឡាញ សម្រាប់អ្នកផ្គត់ផ្គង់ផលិតផលកសិកម្ម និងវឌ្ឍនភាពនៃកម្មវិធីទូរស័ព្ទដៃADSA និងចាប់ផ្តើមក្នុងកំឡុងខែមេសា ឆ្នាំ​២០២៤នេះតទៅ។

គោលដៅសំខាន់នៃការបង្កើត App ADSAនេះ គឺផ្ដោតលើកការជួយដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលប្រកបរបរកសិកម្ម នៅពេលដែល App នេះដំណើរការល្អ និងរីកចម្រើន ប្រជាពលរដ្ឋអាចទទួលដឹងព័ត៌មានច្រើន អំពីទីផ្សារវិស័យកសិកម្ម ដឹងអំពីតម្រូវការរបស់អ្នកទិញ កសិករអាចដាំដុះបានច្រើន និងត្រូវពេលវេលា ព្រមទាំងលក់បានក្នុងតម្លៃដ៏ល្អប្រសើរ។

ADSA Cambodia មានទស្សនៈវិស័យធំៗចំនួន២យ៉ាង ទី១៖ ធ្វើយ៉ាងណាឲ្យមានភាពវិជ្ជមានដល់ប្រជាកសិករនិងអ្នកប្រើប្រាស់នឹងទទួលបានកសិផលសុវត្ថិភាព ទី២៖ ធ្វើយ៉ាងណាឲ្យ App នេះមានចំណូល និងបន្ដដំណើរការរីកចម្រើនជាមួយគ្នានៅគ្រប់ខ្សែចង្វាក់ផលិតផលកសិកម្មសុវត្ថិភាពរហូតតទៅ។

Download The ADSA App Now

Also Available in