ការដាំត្រសក់ផ្អែមរបស់កសិករខេត្តបន្ទាយមានជ័យ

ត្រសក់ផ្អែមមិនសូវជួបឧបសគ្គឡើយក្នុងវិបត្តិនេះ ព្រោះមានអតិថិជនគាំទ្រច្រើន ដោយមានការបញ្ជាទិញពីឈ្មួញ និងផ្សារទំនើបនានានៅរាជធានីភ្នំពេញ។ត្រសក់ផ្អែម ជាប្រភេទដំណាំវល្លិមានផ្លែជាអាហារ ដែលមានវត្តមានក្នុងប្រទេសកម្ពុជាអំឡុងឆ្នាំ២០០៥។ត្រសក់ផ្អែមជាដំណាំដែលត្រូវការពន្លឺថ្ងៃគ្រប់គ្រាន់ ពីព្រោះវាងាយនឹងឆ្លងជំងឺ ងាយរងការបំផ្លាញពីសត្វល្អិត និងការប៉ះពាល់ដោយសារទឹកលិចជាដើម។

រដូវកាលល្អបំផុត ក្នុងការដាំដុះ «ត្រសក់ផ្អែម» គឺកសិករត្រូវដាំក្នុងរដូវប្រាំង ដែលជាពេលដាំដុះល្អបំផុត។ ដូចនេះ ពេលវេលាសមស្របចាប់ផ្ដើមដាំ ចន្លោះខែវិច្ឆិកា ដល់ខែកុម្ភៈ និងឆ្នាំបន្ទាប់។  បើសិនជាកសិករដាំរង្វង់ពេលនេះ នោះកសិករអាចប្រមូលផលបានអំឡុងខែមករា ដល់ខែមេសា។ ដោយឡែកបច្ចុប្បន្ន ពូជដំណាំត្រសក់ផ្អែមមានច្រើនប្រភេទដែលកសិករនិយមដាំ ក្នុងប្រទេសកម្ពុជា ហើយពូជទាំងនោះ ជាប្រភេទពូជនាំចូលពីប្រទេសថៃ និងវៀតណាម ។ ត្រសក់ផ្អែមដែលកសិករនិយមដាំនោះរួមមាន ត្រសក់ផ្អែមពណ៌ស ពណ៌លឿង និងសំណាញ់។

Download The ADSA App Now

Also Available in