បច្ចេកទេសនៃការដាំដំណាំឆ្លាស់ដោយចំណាយថវិកាតិច និងចំណេញពេលវេលា រសប់កសិករនៅខេត្តបាត់ដំបង

 សហគមន៍កសិកម្ម ដាំបន្លែសុវត្ថិភាពចំនួន២ គឺសហគមន៍កសិកម្ម «តាសីសាមគ្គី» ឃុំតាម៉ឺនស្រុកថ្មគោល និងសហគមន៍កសិកម្ម«អាងកំពីងពួយ» ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។

នៅតាមសហគមន៍នានាក្នុងស្រុក ពិសេសក្នុងខេត្តបាត់ដំបង កាន់តែមានភាពរីកចំរើនខ្លាំងទាំង គុណភាព និងបរិមាណតាមរយ:ការដាំបន្លែ ក្នុងផ្ទះសំណាញ់ដែលបានជួយការពារដំណាំបន្លែ ក្នុងផ្ទះសំណាញ់មានអត្ថប្រយោជន៍ល្អ ចៀសវាងសត្វល្អិតបំផ្លាញ កាត់បន្ថយ ឬមិនការប្រើជីថ្នាំគីមីបាន១០០% ហើយជាការទំនុកចិត្ត ដល់អ្នកប្រើប្រាស់ផ្ទាល់ផង។

ប្រធានមន្ទីរជំនាញ អំពាវនាវសហគមន៍ និងក្រុមហ៊ុនប្រមូលទិញ ត្រូវមានភាពស្មោះត្រង់ជាមួយគ្នា រវាងអ្នកដាំដុះ និងអ្នកប្រមូលទិញ យកទៅវេចខ្ចប់ តាមលក្ខណៈបច្ចេកទេសប្រកបដោយមានអនាម័យខ្ពស់ ជាទីទុកចិត្តដល់អ្នកទិញយកទៅបរិភោគប្រចាំថ្ងៃមិនតែប៉ុណ្ណោះ មន្ទីរជំនាញមានគម្រោងជំរុញឱ្យកសិករចិញ្ចឹមមាន់ស្រែនិងចិញ្ចឹមសត្វផ្សេងៗទៀត ដើម្បីលក់ផ្គត់ផ្គង់លើទីផ្សារ។

ជាពិសេសជាងទៅទៀតកសិករនៅបឹងកំពីងពួយម្នាក់បានដាំបន្លែឆ្លាស់ដោយចំណាយថវិការតិចបំផុត ។ ដំបូងគាត់បានដាំត្រសក់ផ្អរដោយធ្វើត្រើងពីឬស្សី កំឡុងពេលគាត់ប្រមូលត្រសក់ គាត់បានដាំសណ្តែកកូរនៅរងជាមួយត្រសក់ ពេលគាត់ប្រមូលត្រសក់រូច សណ្តែកកូរចាប់ផ្តើមផ្កានិងចេញផ្លែ ។ ក្នុងកំឡុងពេលគាត់ប្រមូលផលសណ្តែកកួរគាត់ចាប់ផ្តើមដាំម្ទេសពូជកូរេ នៅដែលគាត់ប្រមូលផលសណ្តែកកួរអស់ ម្ទេសកូរេចាប់ផ្តើមចេញផ្កានិងផ្លែ ។ ការធ្វើបែបនេះ កសិករអាចគ្រប់គ្រងសត្វល្អិត និងរក្សាគុណភាពដី ជាពិសេសមិនបាច់ធ្វើត្រើងច្រើនដង គឺធ្វើត្រើបន្លែតែម្តងគត់ ហើយដាំបានផលច្រើនដូចគ្នា។

Download The ADSA App Now

Also Available in