Public Pitching for SAAMBAT Project

បទពិសោធន៍នៃការចូលរួមជាមួយគម្រោងSAAMBAT ពិតជាទទូលបានបទពិសោធន៍ជាច្រើនមានដូចជា ការយល់ដឹងពីការរៀបចំ Pitch, ការធ្វើគម្រោងផែនការអាជីវកម្ម ការគ្រប់គ្រងសាច់ប្រាក់ ការធ្វើការងារជាក្រុម ការគ្រប់គ្រងគម្រោងឌីជីថល របៀបធ្វើការជាបណ្តាញ និងសកម្មភាពផ្សេងៗជាច្រើនទៀតដែលជួយជំរុញអោយអាជីវកម្មរីកចំរើនទៅមុខ និងយូរអង្វែង ។​

ការបង្រៀនស្តីពីការប្រើប្រាស់អេបទៅដល់ដៃគូនានានិងអ្នកប្រើប្រាស់ទូទៅ

យុទ្ធនាការបណ្ដុះបណ្ដាល និងផ្សព្វផ្សាយបច្ចេកវិទ្យាឌីជីថល គឺជាផ្នែកមួយនៃសកម្មភាពគម្រោងរបស់គម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សាកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម ដែលហៅកាត់ថាគម្រោង “សម្បត្តិ” (SAAMBAT) នឹងត្រូវធ្វើឡើងដោយឆ្លងកាត់សមាសភាគពីរ គឺហេដ្ឋារចនាសម្ព័ន្ធខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្មដែលអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទជាទីភ្នាក់ងារប្រតិបត្តិ និងជំនាញ បច្ចេកវិទ្យា និងសហគ្រាស ដែលអនុវត្តដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ គម្រោងនេះទទួលបានហិរញ្ញប្បទានពី មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) ធនាគារវិនិយោគអ៊ឺរ៉ុប សហភាពអ៊ឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជា។ ក្រុមការងារអេឌីអេសអេខាមបូឌា​(ADSA Cambodia)​ និងក្រុមការងារ SP3បានសហការណ៍ដើម្បីជួយបង្រើនពីការប្រើប្រាស់អេប ។ មានអេបពីរដែលបានបង្រៀនដល់ដៃគូរដែលជាអ្នកលក់បន្ត។ អេបទីមួយឈ្មោះ អេបបណ្ដុំថ្នាលកសិកម្មខ្មែរ KAS Portal និងអេបទីពីរឈ្មោះ អេប ADSA។ អ្នកចូលរូមភាគច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងពូកគាត់ចង់ដាក់ផលិតផលរបស់ពួកគាត់លក់ក្នុងអេបទាំងពីរខាងលើ។

ស្ពៃក្រញាញ់ដាំក្នុងផ្ទះសំណាញ់

ស្ពៃក្រញាញ់ដែលបាននឹងកំពុងដាំដោយកសិករនៅសហគមន៍ត្រពាំងចក នៅខេត្តតាកែវ ។ ការដាំដុះរបស់ពួកគាត់គីគោរពទៅតាមស្តង់ដារការអនុវត្តន៍កសិកម្មល្អ។ ឥឡូវយើងមានការប្រូម៉ូសិនពិសេសដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃទី 25 ខែ មិថុនា ឆ្នាំ 2024 ដល់ថ្ងៃទី03 ខែ កក្កដា ឆ្នាំ 2024 តែប៉ុណ្ណោះ ។

ការចុះMOU រវាងstartup កូរេខាងត្បូង និងក្រុមការងារ អេឌីអេសអេ

ការចុះអនុសារណះយោគយល់គ្នារវាង startup Cambodia ដែលតំណាងដោយក្រុមហ៊ុនអេឌីអេសអេខាមបូឌា and Startup South Korea ដើម្បីបន្តកិច្ចសន្ទនានិងចែករំលែកបទសោធន៍រវាងstartupដែលមានជំនួញស្រដៀងគ្នាឬដូចគ្នា​ក្នុងប្រយោជន៍នៃប្រទេសទាំងពីរនាពេលបច្ចុប្បន្ននិងអនាគត។

ការចូលរួមការតាំងពិពណ៌អំពីឌីជីថលរបស់ក្រុមការងារអេឌីអេសអេខាមបូឌា

ការចូលរួមតាំងពិពណ៌ជាផ្នែកមួយនៃយុទ្ធសាស្រ្តទីផ្សាររបស់អេឌីអេសអេខាបូឌា ។ ក្នុងកំឡុងពេលនៃការចូលរួម តាំងពិពណ៌ ក្រុមការងារបានបង្ហាញពីសកម្មការងារសំខាន់ៗដូចជា ការបង្ហាញពីផលិតផលកសិកម្មសុវត្ថិភាព អត្ថប្រយោជន៍នៃកសិផលសុវត្ថិភាព ជាពិសេសជានេះទៅទៀត ក្រុមការងារបានបង្រៀនពីរបៀបនៃការប្រើប្រាស់ អេប ។

Download The ADSA App Now

Also Available in