ការហាលសម្ងួតត្រីពីព្រះអាទិត្យនឹងរួមចំណែកអភិវឌ្ឍវិស័យជលផលកម្ពុជាដែលបានឲ្យប្រសើរឡើងជីវភាពរស់នៅរបស់ប្រជាកសិករតាមជនបទ

ជារៀងរាល់ថ្ងៃ គ្រួសារកម្ពុជានិយមទទួលទានត្រីដែលនេសាទបានពីទន្លេមេគង្គ ឬស្ទឹង បឹងបួរ ផ្សេងទៀត។ ប្រជាពលរដ្ឋកម្ពុជា ចូលចិត្តទទួលទានប្រភេទដូចជាត្រីទីឡាព្យ៉ា ត្រីស្ពង់ ត្រីរ៉ស ត្រីកាប និងត្រីអណ្តែងជាដើម។  ហើយមុខម្ហូបដែលប្រជាជនកម្ពុជាចូលចិត្តធ្វើដូចជា អាម៉ុកត្រីចម្ហុយជាមួយខ្ទិះដូងខ្ចប់ស្លឹកចេកជាមុខអាហារដែលពេញនិយមសម្រាប់កម្មវិធីទទួលអាហារផ្សេងៗនៅកម្ពុជា ប្រហុក​ចំហុយ ស្ងរជ្រក់ត្រី ត្រីងៀតជាមួយស្វាយទុំ ។ល។ មិនថាសម្រាប់មុខម្ហូបមួយណានោះទេ​​ ត្រីដែលគេយកមកចម្អិន ភាគច្រើនជាប្រភេទត្រីងៀត ឬត្រីឆ្អើដែលត្រូវបានគេសម្ងួតដើម្បីរក្សាទុកប្រើប្រាស់។ ជាក់ស្តែង អ្នកកែច្នៃផលនេសាទ និងអ្នកលក់ត្រី ហាលសម្ងួតត្រីដើម្បីទុកលក់ ខណៈដែលប្រជាពលរដ្ឋនៅតាមគេហដ្ឋាន​ ហាលសម្ងួតត្រីទុកទទួលទានពេលក្រោយ។ ជាធម្មតាពួកគេហាលសម្ងួតត្រីក្រោមកម្តៅថ្ងៃ ឬឆ្អើដោយដុតអុស ឬ​​ធ្យូង។ ជនជាតិខ្មែរគ្រប់រូបបានដឹងយ៉ាងច្បាស់អំពីការឆ្អើ ឬហាលសម្ងួតត្រីបែបប្រពៃណីនេះ​ និងក្លិនរបស់វា។​ នេះជាវិធីសម្ងួតត្រី​ ដែលបានបន្សល់ទុកពីពីដូនតា​ខ្មែរជាយូរលង់ណាស់មកហើយ​ ដែលមើលទៅហាក់ដូចជាពុំសូវសមប្រកប ហើយពិបាកនឹងផ្លាស់ប្តូរណាស់។​​ ប៉ុន្តែយើងអាចឆ្ងល់ថា ហេតុអ្វីបានជាយើងចាំបាច់យកចិត្តទុកដាក់ចំពោះរឿងនេះ? ចំណុចនៅត្រង់ថា វិធីសាស្រ្តហាលសម្ងួតត្រីតាមបែបប្រពៃណីនេះ គឺពុំសូវមានប្រសិទ្ធភាព អនាម័យ និងនិរន្តរភាពទេ។ ការហាលសម្ងួតត្រីក្រោមកម្តៅថ្ងៃមានលក្ខណៈបើកចំហរ ធ្វើឲ្យត្រីងៀតអាចឆ្លងមេរោគ ស្ងួតមិនស្មើសាច់ល្អ និងខូចរសជាតិជាដើម។ ត្រីងៀតដែលហាលសម្ងួតបែបនេះ ក៏អាចប្រឡាក់ជាប់ធូលី ប្រឈមនឹងសត្វល្អិត ឬលាមកសត្វបក្សីផ្សេងៗ។ បន្ថែមលើនេះ ការប្រើអុស ធ្យូង […]

ការ​យល់ដឹង​ផ្នែក​សុខភាព​ខ្ពស់របស់កសិករនិងអ្នកប្រើប្រាស់​បាន​ធ្វើឲ្យ​តម្រូវ​ការ​ផ្នែក​ចំណី​អាហារ​សរីរាង្គ​និងសុវត្ថិភាពមាន​ការ​កើន​ឡើង​ជាបន្តបន្ទាប់។​

បើយោងតាមបទពិសោធន៍នៃការលក់បន្លែ ផ្លែឈើ សាច់សុវត្ថិភាព និងសរីរាង្គរបស់អាសានាពេលកន្លងមកបានបង្ហាញថា ទីផ្សារ​បន្លែ ​ផ្លែឈើ ​និងសាច់សុវត្ថិភាពនិង​សរីរាង្គ​កំពុង​តែមាន​សន្ទុះ​ ទទួល​បាន​ការ​គាំទ្រ​ជាខ្លាំង​ពី​អតិថិជន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ បើ​ទោះបីជា​កសិផល​ទាំង​នោះ​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ ឬ​ទទួល​ស្គាល់​ជា​ផ្លូវការ​ពី​ក្រុម​អ្នក​ជំនាញ​ក៏ដោយ។​ បន្លែ ​ផ្លែឈើ​សរីរាង្គ​គឺ​ជា​បន្លែ​ផ្លែឈើ​ដាំ​ដុះ​ដោយ​ប្រើ​ជីរ​ធម្មជាតិ​ដែល​ផ្សំ​ពី​លាមក​សត្វ​ ឬក៏​កម្ទេចកម្ទី​ឈើ ​ឬ​ស្លឹក​ឈើ​ជាដើម ​ដោយ​ជៀសវាង​ការ​ប្រើ​ប្រាស់​ថ្នាំពុល​កសិកម្ម​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព។​​ មាន​ការ​យល់ដឹង​ច្រើន​ពីគ្រោះថ្នាក់​នៃ​បន្លែប្រើប្រាស់​នូវ​សារ​ធាតុគីមី​ ថ្នាំ​ពុល ​ធ្វើ​ឲ្យ​អតិថិជន​នៅ​ទីក្រុង​ភ្នំពេញ​គឺ​គាត់​ជួប​ប្រទេះ​នូវ​គ្រោះ​ពុល​ជា​ញឹកញយ​ ហើយ​ដល់​អញ្ចឹង​ គាត់​រក​បន្លែ​ដែល​មិន​ប្រើប្រាស់​នូវ​សារ​ធាតុ​គីមី។​ ឃើញ​ថា ​និន្នាការ​ស្វែងរកបន្លែសុវត្ថិភាពឬ​សរីរាង្គ​ ផលិតផល​សរីរាង្គ​គឺ​កំពុង​តែ​មាន​ការ​រីក​ដុះដាលពី​១​ឆ្នាំ​ទៅ​១​ឆ្នាំ»។​ លោក​ ហ៊ាន ភាព​ ម្ចាស់​ហាងភ្នាក់ងារ​ដំណោះស្រាយផ្នែកកសិកម្ម​ដែលហៅកាត់ថាអាសា ដែល​ជាង​ហាង​មួយ​មាន​លក់បន្លែ ​ផ្លែឈើ​ សុវត្ថិភាពនិងសរីរាង្គ ​តាមរយះ​ប្រមូល​ទិញ​ពី​កសិករ​ផ្សេងៗតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា​ ដោយ​ក្នុង​១​ថ្ងៃ​អាសា​លក់​បន្លែសុវត្ថិភាពនិង​សរីរាង្គ​ទាំង​នៅ​ក្នុង​ហាង​ផ្ទាល់​និង​បោះដុំ​ក្នុង​ទីក្រុង​ភ្នំពេញ​អស់​ប្រមាណ​ពី៣៥០គីឡូទៅ៥០០គីឡូ​​ដែល​សន្ទុះ​នេះ​មាន​ការ​កើន​ឡើង​ទ្វេរ​ដង​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​កន្លង​ទៅ។​ លោក​បាន​ឲ្យ​ដឹង​បន្ថែម​ថា ​នៅ​ក្នុង​ហាង​អាសា​មាន​លក់​បន្លែ​ប្រមាណ​ជាង​៣០​មុខ​ និង​មាន​គ្រឿងទេស​ផ្សេងៗ​ទៀត​ប្រមាណ​ជា​២៥០​មុខ​ ដូចជា​ ​អង្ករ​ ទឹកត្រី ​ទឹក​ស៊ីអ៊ីវ​ គឹមឈី។ល។​ «នៅពេល​ដែលអាសា​ចាប់បើក​ដំបូង​ អតិថិជននៅ​មិនទាន់​ចាប់អារម្មណ៍ទេ ​ហើយ​អ្នក​ចាប់អារម្មណ៍មួយ​ចំនួន​ក៏​មិន​សូវមាន​ការ​ទុកចិត្ត​ដែរ ។​ មកដល់​ពេល​បច្ចុប្បន្ន​នេះ​ យើង​ឃើញ​ថា​ សន្ទុះ​នៃ​ការ​ទទួល​ស្គាល់ ​ការ​ទុកចិត្ត​គឺ​មាន​កំណើន​កើន​ច្រើន​ពី​១​ឆ្នាំ​ទៅ​១​ឆ្នាំ។​​​ អតិថិជន​​​បច្ចុប្បន្នមាន​ការ​យល់​ដឹង ​ពីព្រោះ​ជំងឺ​បច្ចុប្បន្ន​គឺ​វា​កើត​ឡើង​ច្រើន​ពី​ប្រភព​នៃ​ការ​ទទួល​ទាន ​ដល់​អញ្ចឹង​ទៅ​ អតិថិជន​ងាក​មករក​ផលិត​ផល​ណាមួយ ​ដែល​គាត់​ពិសារ​ទៅ​ វា​អាច​ធានា​បាន​ថា […]

ទីផ្សារកសិផលសុវត្ថិភាពបានចូលរួមចំណែកជួយបង្កើនប្រាក់ចំណូលដល់កសិករតាមបណ្តាខេត្ត

បន្លែ ផ្លែឈើ ត្រីសាច់ ដែលជាផលិតផលក្នុងស្រុក មិនអាចខ្វះបាននោះទេសម្រាប់បងប្អូននៅតាមជនបទដែលពួកគាត់អាចដាំបាន តែទិន្នផលខ្លះរកកន្លែងលក់ពុំបាន។ ផ្ទុយទៅវិញ សម្រាប់អ្នករស់នៅទីក្រុងដែលចង់ទិញទំនិញក្នុងស្រុកបែរជារកកន្លែងទិញមិនបាន។ដោយមើលឃើញពីបញ្ហាទាំងនេះហើយទើបមានអាជីវករមួយចំនួនបានខិតខំប្រមូលទិញកសិផលក្នុងស្រុក ដើម្បីរកទីផ្សារលក់ជូនកសិករផង និងផ្ដល់នូវទំនិញល្អដល់អតិថិជនផងតាមរយៈអនឡាញ។ លោក ហ៊ាន ភាព ម្ចាស់ហាងអាសានិងអេឌីអេសអាខេមបូឌា​ លក់កសិផលសុវត្ថិភាពបានក្លាយជាតួអង្គមួយក្នុងការប្រមូលទិញផលិតផល ពីតំបន់ជនបទមកដាក់លក់ក្នុងហាងនិងបោះដុំនៅទីក្រុងភ្នំពេញ។អាសានិងអេឌីអេសអេខេមបូឌា មានលក់បន្លែ ត្រី សាច់ និងផលិផលកែឆ្នៃពីកសិផលសុវត្ថិភាព ដែលជាផលិតផលក្នុងស្រុក និងគ្រឿងទេសមួយចំនួនដោយផ្ដោតលើគុណភាព សុវត្ថិភាព និងតម្លៃសមរម្យ ហើយសុទ្ធសឹងតែជាកសិផលរបស់បងប្អូនតាមបណ្ដាខេត្តមានដូចជាខេត្ត បាត់ដំបង ពោសាត់ បន្ទាយមានជ័យ  សៀមរាប កំពង់ធំ កំពង់ចាម មណ្ឌលគីរី ខេត្តត ក់តាមរយះអនឡាញ(ែ្តកក្រចេះ ស្ទឹងត្រែង  ត្បូងឃ្មុំ កណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង។ល។ លោក ហ៊ាន ភាពបានលើកឡើងថា លោកចាប់ផ្ដើមអាជីវកម្មនេះឡើងដោយសារតែចង់ផ្សារភ្ជាប់រវាងកសិករតាមបណ្ដាលខេត្តដែលពិបាករកទីផ្សារលក់ឱ្យអ្នករស់នៅទីក្រុងដែលពិបាករកបន្លែត្រីសាច់ក្នុងស្រុកដែលមានសុវត្ថិភាពនិងគុណភាព។ លោករៀបរាប់ឱ្យដឹងថា ពីមុនលោកធ្លាប់ធ្វើជាបុគ្គលិកម្នាក់នៅអង្គការមួយកន្លែង ដោយកាន់ខាងផ្នែកការអនុវត្តន៍គម្រោងឬកម្មវិធីដែលទាក់ទងនឹងកសិកម្ម ដែលផ្តោតលើអាហាររូបត្ថម្ភ សន្តិសុខស្បៀង ជាពិសេសបង្កើនប្រាក់ចំណូលដល់កសិករ ដើម្បីចូលរួមចំណែកក្នុងអភិរក្សធន់ធានធម្មជាតិ។នៅពេលលោកចុះទៅតាមខេត្តម្តងៗ បានឮពាក្យរបស់កសិករថា កសិផលគាត់ពុំមានទីផ្សារទេ សុំឱ្យជួយរកទីផ្សារឱ្យគាត់។តែសម្រាប់អ្នកភ្នំពេញចង់ប្រើតែផលិតផលខ្មែរទេ ពិសេសបន្លែ […]

ករណីសិក្សាខ្លីៗដែលទាក់ទៅនឹងការប្រើប្រាស់អេបក្នុងវិស័យកសិកម្មនៅប្រទេសកម្ពុជា

ការប្រើប្រាស់អេប (App) ឬកម្មវិធីទូរស័ព្ទដៃក្នុងការលក់កសិផលសុវត្ថិភាពនៅប្រទេសកម្ពុជា កំពុងមានការរីកចម្រើនយ៉ាងច្រើន។ ករណីសិក្សាអំពីការប្រើប្រាស់អេបបានបង្ហាញពីភាពសំខាន់នៃបច្ចេកវិទ្យាដើម្បីជួយកសិករ និងអ្នកលក់កសិផលសុវត្ថភាពក្នុងការកែលម្អប្រព័ន្ធលក់ និងការត្រួតពិនិត្យគុណភាពផលិតផលដែលមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។ នៅក្នុងប្រទេសកម្ពុជា ការប្រើប្រាស់កម្មវិធីលក់ផលិតផលកសិកម្មសុវត្ថិភាពមួយចំនួនបានបង្ហាញនូវផលវិបាកនៃការបង្ហាញពាណិជ្ជកម្មតាមអេបក្នុងការប្រើប្រាស់: 1. ករណីសិក្សា៖ ពាណិជ្ជកម្មជាមួយកម្មវិធី “Farmers’ Market” កម្មវិធី “Farmers’ Market” គឺជាឧទាហរណ៍នៃការប្រើប្រាស់បច្ចេកវិទ្យាផ្នែកមើលសុខភាពនិងការផ្តល់ជូននូវផលិតផលកសិកម្មសុវត្ថិភាព។ កម្មវិធីនេះមានបំណងផ្តល់ជូនការប្រតិបត្តិការ និងលក់កសិផលពីកសិករ តាមរយៈប្រព័ន្ធឧបករណ៍មួយដែលអាចភ្ជាប់ជាមួយដំណើរការដែលអាចធ្វើអោយសម្រួលការលក់កសិផលដែលមានគុណភាព និងសុវត្ថិភាពខ្ពស់។ 2. ករណីសិក្សា៖ កម្មវិធី “Smart Agriculture” កម្មវិធី “Smart Agriculture” ជាកម្មវិធីដែលផ្តល់ឱកាសសម្រាប់កសិករ ឲ្យអាចបញ្ជាក់ និងលក់ផលិតផលកសិកម្មដែលមានសុវត្ថិភាពតាមអេប។ គោលបំណងគឺដើម្បីបញ្ជាក់គុណភាពផលិតផល ការត្រួតពិនិត្យការផលិត និងឧបត្ថម្ភដល់កសិករ ក្នុងការប្រមូលព័ត៌មានផលិតផលសុវត្ថិភាពនានា និងការលក់តាមអេប។ 3. ការកែលម្អប្រព័ន្ធផលិតផលកសិកម្មដោយប្រើអេប ការប្រើប្រាស់អេបនិងបច្ចេកវិទ្យានៅក្នុងការលក់ផលិតផលកសិកម្មបានផ្តល់នូវអត្ថប្រយោជន៍ច្រើន។ បញ្ហាទូទៅដែលកសិករមានជាមួយបច្ចេកវិទ្យាអេបត្រូវបានដោះសោនជាមួយការបង្ហាញនូវការប្រើប្រាស់សុវត្ថិភាពនិងការលក់ផលិតផលក្នុងប្រព័ន្ធតាមអេប។ 4. ការប្រកួតប្រជែង និងការផ្គត់ផ្គង់ ប្រព័ន្ធអេបក្នុងការលក់ផលិតផលកសិកម្មបានបង្កើតឱកាសដល់ការប្រកួតប្រជែងក្នុងទីផ្សារផលិតផលសុវត្ថិភាព។ កសិករ និងអ្នកផលិតសាធារណៈអាចប្រើប្រាស់បច្ចេកវិទ្យានេះដើម្បីបង្ហាញផលិតផលនិងពិចារណាជាមួយអ្នកប្រើប្រាស់នាពេលថ្មីៗនិងពេលអនាគត។ ការប្រើប្រាស់អេបក្នុងការលក់កសិផលសុវត្ថិភាពនៅប្រទេសកម្ពុជាជាការចំណាយពេលវេលាដែលអាចជួយក្នុងការផ្តល់ឱកាសឱ្យមានការពង្រីកនិងពង្រីកផលិតផលកសិកម្ម និងការបង្កើតប្រព័ន្ធចែកចាយផលិតផលថ្មីៗដែលមានភាពសុវត្ថិភាព។

Download The ADSA App Now

Also Available in