បច្ចេកទេសក្រោយប្រមូលផលបន្លែស្រស់

ការដាំដំណាំ ក្រៅពីការថែទាំឱ្យដើម្បីជំរុញដល់ការលូតលាស់ និងទទួលបានផលល្អហើយនោះ ការចេះទុកដាក់ ការវេចខ្ចប់កសិផល បន្ទាប់ពីប្រមូលផលរួច គឺជាផ្នែកមួយយ៉ាងសំខាន់ដែលកសិករគួរយល់ដឹង ដើម្បីរក្សាគុណភាពកសិផលឱ្យបានយូរ អាចលក់ក្នុងតម្លៃល្អ និងទទួលបានការគាំទ្រច្រើន។

ការយល់ដឹងពីបច្ចេកទេសថែរក្សាក្រោយពេលប្រមូលផល ជាផ្នែកមួយដ៏សំខាន់ក្នុងការរក្សាទិន្នផលកសិកម្មទុកប្រកបដោយគុណភាព សុវត្ថិភាព និងអាចផ្គត់ផ្គង់ទីផ្សារក្នុងតម្លៃល្អថែមទៀតផង។

ពាក់ព័ន្ធទៅនឹងបច្ចេកទេសក្រោយការប្រមូលផល ជាចំណេះដឹងមួយដែលទាមទារឱ្យកសិករត្រូវតែចេះ មានន័យថាបន្ទាប់ពីយើងផលិតបានកសិផលល្អហើយ យើងត្រូវចេះទុកដាក់វាបែបណា ឬចាត់ចែងទៅតាមប្រភេទផលិតផលបែបណាខ្លះ។ តួយ៉ាងពពួកផ្លែឈើ ដែលអាចមានជាប្រភេទអាចបន្ទុំបាន(Climacteric fruit) មានដូចជាស្វាយ ឬក៏ប្រភេទផ្លែឈើដែលមិនបន្ទុំ(Non-Climacteric fruit) មានដូចជាផ្លែដូង ដែលយើងប្រមូលផលហើយមិនចាំបាច់បន្ទំទៀតនោះទេយើងផ្ដោតទៅលើអាយុកាលនៃការប្រមូលផល ថាតើយើងត្រូវធ្វើដូចម្ដេចដើម្បីពន្យាអាយុកាលរបស់ផលិតផលឱ្យបានយូរ ហើយវាក៏អាស្រ័យទៅលើប្រភេទកសិផល ក៏ដូចជាការស្តុកទុកនៅក្នុងលក្ខខណ្ឌសមស្របណាមួយដូចគ្នា ហើយការស្តុកទុកនេះក៏ជាផ្នែកមួយដ៏សំខាន់សម្រាប់កសិករផងដែរ ដើម្បីជៀសវាងការខាតបង់នានារបស់ម្ចាស់ចំការផ្ទាល់តែម្ដង

តួយ៉ាង ផ្លែស្វាយ ដែលបេះមកជាផ្លែស្វាយខ្ចី ឬស្វាយចាស់ ថាតើតម្រូវការទីផ្សារត្រូវការស្វាយចាស់ទាំងអស់ ឬយ៉ាងណា ប្រសិនបើគេត្រូវការតែ ៥០ភាគរយនៃបរិមាណស្វាយដែលប្រមូលផល ហេតុនេះគេអាចយកស្វាយចាស់នេះទៅបន្ទំតាមស្តង់ដារ គុណគូរក្នុងបរិមាណត្រូវដែលអាចឱ្យកម្រិតជាតិស្ករក្នុងស្វាយស្ថិតក្នុងកម្រិតសមល្មម ដែលជាផ្នែកមួយចូលរួមជួយឱ្យកសិផលអាចបំពេញតម្រូវការទីផ្សារបានបន្ថែមទៀត។ ចំណែកការវេចខ្ចប់ ដូចជាផលិតផលបន្លែ ដែលការវេចខ្ចប់ជាផ្នែកមួយជួយឱ្យបន្លែមានសោភ័ណភាពទាក់ទាញអតិថិជនផង ជាការធ្វើទីផ្សារផង ក៏ដូចជាការរក្សាគុណភាពបន្លែ តួយ៉ាងបន្លែស្លឹកដែលងាយស្រពោន ឬស្លោក គេអាចប្រើជាប្លាស្ទិកដើម្បីរុំបិទជិត កាត់បន្ថយដំណកដង្ហើមរបស់បន្លែ ធ្វើឱ្យបន្លែរក្សាគុណភាពបានយូរ មិនងាយស្លោក ឬមិនងាយប្រែពណ៌ជាដើម។

Download The ADSA App Now

Also Available in