ដំណឹងល្អ! ក្រសួងបង្កើតវេបសាយថ្មី អាចមើលឈ្មោះផ្សារលក់បន្លែ ដាំដោយប្រជាជនមិនដាក់ជាតិគីមី

Jul 23, 2023

ពិតជាដំណឹងល្អខ្លាំងមែនទែន ដែលថ្មីៗនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញវេបសាយ​ ប្រមូលផ្ដុំបញ្ជីឈ្មោះផ្សារលក់បន្ថែ បញ្ជីឈ្មោះកសិករ និងក្រុមហ៊ុន ដែលមានបន្ថែសុវត្ថិភាព ទទួលស្គាល់ត្រឹមត្រូវ ងាយស្រួលបងប្អូនប្រជាពលរដ្ឋទិញទៅហូបទទួលទាន មានសុវត្ថិភាពចំពោះសុខភាព។

សម្រាប់បញ្ជីឈ្មោះនេះ បងប្អូនអាចចូលទៅមើលបាននៅលើវេសាយដែលមានឈ្មោះថា https://web.maff.gov.kh/organiclist នោះយើងនឹងឃើញមានបញ្ជីឈ្មោះផ្សារលក់បន្លែ និងផ្លែឈើសុវត្ថិភាព (GAP និង Organic) បូករួមទាំងឈ្មោះសហគមន៍ និងក្រុមហ៊ុនដាំបន្លែផងដែរ។

គួសបញ្ជាក់ថា បន្លែសុវត្ថិភាពជាប្រភេទបន្លែដែលប្រជាកសិករដាំដុះជាទ្រង់ទ្រាយធំឬតូចទៅតាមទំហំដី។ ការដាំដុះនោះមានការប្រើប្រាស់ថ្នាំបាញ់សម្លាប់សត្វល្អិតផ្សេងៗ តែធ្វើឡើងតាមលក្ខណៈ បច្ចេកទេសត្រឹមត្រូវស្តង់ដា នៃការណែនាំច្បាស់លាស់ ហើយកសិករបន្លែសុវត្ថិភាព ទទួល បានការបណ្តុះបណ្តាលត្រឹមត្រូវពីអ្នកជំនាញកសិកម្ម។ បន្លែដែលទទួលស្គាល់ថាជាបន្លែ សុវត្ថិភាព លុះត្រាតែបានទទួលវិញ្ញាបនបត្របញ្ជាក់ជាប្រភេទបន្លែបានអនុវត្តកសិកម្មល្អ (GAP) ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

Posted By Rithya Long

Leave a Reply

Your email address will not be published. Required fields are marked *

Download The ADSA App Now

Also Available in