ទីផ្សារកសិផលសុវត្ថិភាពបានចូលរួមចំណែកជួយបង្កើនប្រាក់ចំណូលដល់កសិករតាមបណ្តាខេត្ត

Apr 28, 2025

បន្លែ ផ្លែឈើ ត្រីសាច់ ដែលជាផលិតផលក្នុងស្រុក មិនអាចខ្វះបាននោះទេសម្រាប់បងប្អូននៅតាមជនបទដែលពួកគាត់អាចដាំបាន តែទិន្នផលខ្លះរកកន្លែងលក់ពុំបាន។ ផ្ទុយទៅវិញ សម្រាប់អ្នករស់នៅទីក្រុងដែលចង់ទិញទំនិញក្នុងស្រុកបែរជារកកន្លែងទិញមិនបាន។ដោយមើលឃើញពីបញ្ហាទាំងនេះហើយទើបមានអាជីវករមួយចំនួនបានខិតខំប្រមូលទិញកសិផលក្នុងស្រុក ដើម្បីរកទីផ្សារលក់ជូនកសិករផង និងផ្ដល់នូវទំនិញល្អដល់អតិថិជនផងតាមរយៈអនឡាញ។

លោក ហ៊ាន ភាព ម្ចាស់ហាងអាសានិងអេឌីអេសអាខេមបូឌា​ លក់កសិផលសុវត្ថិភាពបានក្លាយជាតួអង្គមួយក្នុងការប្រមូលទិញផលិតផល ពីតំបន់ជនបទមកដាក់លក់ក្នុងហាងនិងបោះដុំនៅទីក្រុងភ្នំពេញ។អាសានិងអេឌីអេសអេខេមបូឌា មានលក់បន្លែ ត្រី សាច់ និងផលិផលកែឆ្នៃពីកសិផលសុវត្ថិភាព ដែលជាផលិតផលក្នុងស្រុក និងគ្រឿងទេសមួយចំនួនដោយផ្ដោតលើគុណភាព សុវត្ថិភាព និងតម្លៃសមរម្យ ហើយសុទ្ធសឹងតែជាកសិផលរបស់បងប្អូនតាមបណ្ដាខេត្តមានដូចជាខេត្ត បាត់ដំបង ពោសាត់ បន្ទាយមានជ័យ  សៀមរាប កំពង់ធំ កំពង់ចាម មណ្ឌលគីរី ខេត្តត ក់តាមរយះអនឡាញ(ែ្តកក្រចេះ ស្ទឹងត្រែង  ត្បូងឃ្មុំ កណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង។ល។

លោក ហ៊ាន ភាពបានលើកឡើងថា លោកចាប់ផ្ដើមអាជីវកម្មនេះឡើងដោយសារតែចង់ផ្សារភ្ជាប់រវាងកសិករតាមបណ្ដាលខេត្តដែលពិបាករកទីផ្សារលក់ឱ្យអ្នករស់នៅទីក្រុងដែលពិបាករកបន្លែត្រីសាច់ក្នុងស្រុកដែលមានសុវត្ថិភាពនិងគុណភាព។

លោករៀបរាប់ឱ្យដឹងថា ពីមុនលោកធ្លាប់ធ្វើជាបុគ្គលិកម្នាក់នៅអង្គការមួយកន្លែង ដោយកាន់ខាងផ្នែកការអនុវត្តន៍គម្រោងឬកម្មវិធីដែលទាក់ទងនឹងកសិកម្ម ដែលផ្តោតលើអាហាររូបត្ថម្ភ សន្តិសុខស្បៀង ជាពិសេសបង្កើនប្រាក់ចំណូលដល់កសិករ ដើម្បីចូលរួមចំណែកក្នុងអភិរក្សធន់ធានធម្មជាតិ។នៅពេលលោកចុះទៅតាមខេត្តម្តងៗ បានឮពាក្យរបស់កសិករថា កសិផលគាត់ពុំមានទីផ្សារទេ សុំឱ្យជួយរកទីផ្សារឱ្យគាត់។តែសម្រាប់អ្នកភ្នំពេញចង់ប្រើតែផលិតផលខ្មែរទេ ពិសេសបន្លែ ទើបលោកគិតថាប្រទេសយើងសម្បូរធនធានតែកសិករយើងមិនទាន់ចេះរកទីផ្សារនៅឡើយ ជាពិសេសពួកគាត់ខ្វះការយល់ដឹងផ្នែកគុណភាពនិងស្តង់ដារកសិផល។

ដោយមានសាវតារៀនផ្នែកជំនាញកសិកម្ម និងអភិវឌ្ឍន៍ជនបទផង មើលឃើញពីតម្រូវការទីផ្សាររបស់អតិថិជននិងកង្វះខាតចំណេះដឹងក្នុងការរកទីផ្សាររបស់កសិករផងទើបនៅឆ្នាំ២០១៦លោក ហ៊ាន ភាព និងមិត្តភ័ក្រមួយចំនួនដែលពូកគាត់មានបទពិសោធន៍ទាក់ទងនឹងវិស័យកសិកម្ម ក៏បានបើកហាងមួយឈ្មោះថា “អាសា(ASA)” ដើម្បីផ្សារភ្ជាប់កសិផលរបស់កសិករជាមួយនឹងអតិថិជនដែលធានាបាននូវគុណភាព សុវត្ថិភាព និងតម្លៃផលិតផលសមរម្យ​។

ហាងកសិផលអាសា មានផ្គត់ផ្គង់នូវបន្លែ ផ្លែឈើ ត្រី សាច់ និងអាហារកែច្នៃដូចជា ស្ពែជ្រក់ សាច់ងៀត សាច់ប្រឡាក់ សាច់ចង្កាក់ សាច់ក្រក ប្រហិតត្រី ទឹកជ្រលក់ និងប្រក្រុងដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន។ ផលិតផលទាំងនេះមានមកពីបណ្តាខេត្តដូចបានរៀបរាប់ខាងលើ ។ ដែលផលិតនីមួយៗសម្បូរទៅតាមរដូវកាលផ្សេងៗគ្នាផងដែរ។

ក្នុងការចាប់ផ្ដើមដំបូងលោកក៏បានជួបផលលំបាកដូចជា ផ្នែកដើមទុន គុណភាពកសិផល ស្តង់ដារកសិផល តម្រូវការទីផ្សារ ដែលត្រូវចំណាយច្រើនទៅលើការទិញកសិផលពីកសិករតាមបណ្ដាខេត្ត ការដឹកជញ្ជូន និងការរៀបចំហាងសម្រាប់ដាក់លក់ឱ្យបានសមរម្យ និងទទួលបានទំនុកចិត្តពីអតិថិជន។

យ៉ាងណាក៏ដោយ ទោះបីជួបប្រទះនូវបញ្ហាក្ដី ក៏លោក ហ៊ាន ភាព នៅតែតស៊ូព្យាយាម និងរៀនសូត្រពីបញ្ហាជារឿយៗធ្វើយ៉ាងណាឱ្យអាជីវកម្មនេះអាចដំណើរការបាន និងស្របទៅតាមគោលបំណងនៃការបង្កើតអាជីវកម្មនេះគឺជួយរកទីផ្សារដល់កសិករនៅតាមជនបទ។

ឆ្នាំ២០២២ម្ចាស់អាជីវកម្មរូបនេះក៏បានបង្កើតអាជីវកម្មមួយទៀតឈ្មោះអេឌីអេសខេមបូឌាដែលមានភាពស្រដៀងគ្នានឹងអាជីវកម្មមុន ប៉ុន្តែលោកផ្តោតលើការលក់តាមរយះអនឡាញ(អេប ADSA App) ងហើយទៅថ្ងៃអនាគត លោកមានគម្រោងចង់ពង្រីកអាជីវកម្មនេះបន្ថែមទៀតដើម្បីអាចទទួលទិញកសិផល និងចែកចាយបន្តឱ្យកាន់តែច្រើន ធ្វើយ៉ាងណារកទីផ្សារលក់ឱ្យកាន់តែទូលំទូលាយ និងលើកកម្ពស់ជីវភាពសហគមន៍បន្ថែមទៀត ជាពិសេសអោយមាននិរន្តរភាពចំណូល បរិស្ថាន និងសង្គម។

Posted By Hean Pheap

Leave a Reply

Your email address will not be published. Required fields are marked *

Download The ADSA App Now

Also Available in