“បន្លែសុវត្ថិភាព – ងាយស្រួលក្នុងការប្រើប្រាស់ និងពោលគឺចំពោះសុខភាពរបស់អ្នក!”

ការការពារបន្លែក្នុងកំឡុងពេលការផលិតយើងយកចិត្តទុកដាក់ក្នុងការផលិតបន្លែសុវត្ថិភាពដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបច្ចេកទេសនៃការផលិតអាចឆ្លើយតបទៅនឹងការជៀសវាងការប្រើប្រាស់សារធាតុគីមីដែលមានគ្រោះថ្នាក់។ យើងបានពិនិត្យត្រឹមត្រូវក្នុងការផ្តល់ជូនបន្លែដែលមានសុវត្ថិភាពនិងសុខភាព។ ការផ្គត់ផ្គង់បន្លែសុវត្ថិភាពដែលមិនមានសារធាតុគីមីយើងធានាថាបន្លែរបស់យើងត្រូវបានគ្រប់គ្រងដោយការថែរក្សាសុវត្ថិភាព និងការបញ្ជាក់ពីការប្រើប្រាស់វត្ថុធាតុដើមពីធម្មជាតិ។យើងមិនតែដាំដុះបន្លែសុវត្ថិភាពតាមបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែយើងបានបញ្ជាក់នូវបច្ចេកទេសដែលយើងប្រើប្រាស់ដើម្បីធានាគុណភាព។ បន្លែយើងត្រូវបានត្រួតពិនិត្យពីបច្ចេកវិទ្យាស្តង់ដារ និងធានាថាអតិថិជនទទួលបានអាហារបន្លែសុវត្ថិភាពនៅក្នុងគ្រប់បរិបទនៃជីវភាពរបស់បងប្អូន។ អត្ថប្រយោជន៍ចំពោះសុខភាពបន្លែសុវត្ថិភាពគឺជាការជ្រើសរើសល្អសម្រាប់ការបរិច្ចាគអាហារជីវិតប្រចាំថ្ងៃ។ ពីព្រោះវាអាចផ្តល់សារជាតិសំខាន់ៗដែលអាចជួយសុខភាពក្នុងការព្យាបាលជំងឺ និងការចៀសវាងការកើតឡើងនៃជំងឺផ្សេងៗ។ ការយកចិត្តទុកដាក់ការដឹកជញ្ជូនយើងផ្តល់សេវាកម្មដឹកជញ្ជូនយ៉ាងមានសុវត្ថិភាព និងកំរិតខ្ពស់ ដោយផ្តល់ជូនបន្លែដែលមានគុណភាពនិងត្រឹមត្រូវសម្រាប់ការប្រើប្រាស់របស់អ្នក។សូមទំនាក់ទំនងជាមួយយើងសម្រាប់ព័ត៍មានបន្ថែមនិងការទិញបន្លែសុវត្ថិភាព! យើងរំលឹកថាសុខភាពរបស់អ្នកគឺជាលើកដំបូងក្នុងការផ្តល់ជូនសេវាកម្មរបស់យើង។ បន្លែសុវត្ថិភាព #គុណភាព #ការពារសុខភាព #ជំរុញសុខភាព#សុខភាពល្អសម្រាប់គ្រួសារទាំងមូល!!

បញ្ហាប្រឈម និងអនាគតនៃវិស័យអាជីវកម្មអនឡាញនៅកម្ពុជា

​និន្នាការនៃការលក់អនឡាញ និងពាណិជ្ជកម្មអេឡិចត្រូនិកកំពុងទទួលបានប្រជាប្រិយភាពក្នុងចំណោមអ្នកធ្វើអាជីវកម្មជាច្រើន ដែលកំពុងទទួលបានផលចំណេញគួរកត់សម្គាល់ពីវិស័យមួយនេះ។ ទោះជាយ៉ាងណាក៏ដោយ វិស័យនេះនៅតែខ្វះប្រព័ន្ធច្បាស់លាស់មួយ និងភ្ជាប់មកជាមួយនូវកង្វះការការពារអ្នកប្រើប្រាស់។ ស្របពេលជាមួយគ្នានេះ វាកំពុងគំរាមកំហែងដល់ការទិញទំនិញ និងការលក់រាយតាមបែបប្រពៃណីនៅក្នុងប្រទេសផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងនៃវេទិកាលក់ទំនិញអនឡាញ បង្កការគំរាមកំហែងដល់ហាងលក់រាយដោយសារតែកំណើននៃការប្រកួតប្រជែង។ តួយ៉ាងទំនិញកម្ពុជាជាច្រើនឥឡូវនេះត្រូវបានដាក់បង្ហាញនៅលើវេទិកាអនឡាញដ៏ពេញនិយម រួមមាន Alibaba, NHum24, Foodpanda, ជាដើម។ នៅ​មាន​អតិថិជននិយមទៅ​ទិញ​ទំនិញ​ដោយ​ផ្ទាល់​នៅ​ក្នុង​ហាង​ព្រោះ​ផលិតផល​មួយ​ចំនួន​ត្រូវការទៅ​ជ្រើសរើស​ផ្ទាល់​។ ទោះយ៉ាងណាក៏ដោយ ដើម្បីធានាថាអ្នកលក់ក្នុងហាងអាចទាក់ទាញអតិថិជន និងទទួលបានប្រាក់ចំណូលប្រកបដោយនិរន្តរភាព ពួកគេគួរតែដឹងពីរបៀបប្រកួតប្រជែងជាមួយអ្នកលក់អនឡាញដោយកែសម្រួលយុទ្ធសាស្ត្រទីផ្សាររបស់ពួកគេឡើងវិញ។ ផ្អែកលើរបាយការណ៍អ្នកប្រើប្រាស់នៅកម្ពុជាឆ្នាំ ២០២៣ ដែលស្រដៀងទៅនឹងបណ្តាប្រទេសក្នុងអាស៊ីអាគ្នេយ៍ភាគច្រើន ការទិញទំនិញអនឡាញកាន់តែមានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជា ដោយមានមនុស្សកាន់តែច្រើនងាកមកប្រើប្រាស់អ៊ីនធឺណិតជាមធ្យោបាយទិញទំនិញ។ យោងតាមរបាយការណ៍នេះ ប្រជាជនកម្ពុជាចំនួន ២៩,៩៧ភាគរយបានធ្វើការទិញទំនិញតាមអ៊ីនធឺណិត «ច្រើនដង» ក្នុងមួយខែ ដោយភាគច្រើនជាអ្នករស់នៅក្នុងទីក្រុងធំៗ ដូចជារាជធានីភ្នំពេញជាដើម។ ទោះជាយ៉ាងណាក៏ដោយ វានៅតែមិនសូវញឹកញាប់ដូចប្រទេសថៃដែលមាន៤៦,៥៧ភាគរយ និងវៀតណាម ៥១,៤៧ភាគរយ នៅឡើយទេ។ ការសិក្សាក៏បានរកឃើញថា ៦៦,០២ភាគរយនៃអ្នកប្រើប្រាស់នៅកម្ពុជាពឹងផ្អែកលើចំណេះដឹងដែលមានស្រាប់អំពីផលិតផលនៅពេលធ្វើការសម្រេចចិត្តទិញ ដោយជាទូទៅគេជ្រើសរើសទំនិញដែលខ្លួនធ្លាប់ស្គាល់។ ប្រព័ន្ធផ្សព្វផ្សាយសង្គមក៏ជាប្រភពដ៏ពេញនិយមនៃព័ត៌មានដែលអាចឱ្យអ្នកប្រើប្រាស់ស្វែងរកផលិតផលថ្មីៗ និងច្នៃប្រឌិតបន្ថែមទៀតផងដែរ។ នាយកប្រតិបត្តិនៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា លោក សន ជ័យ មានប្រសាសន៍ថា៖ «ខ្ញុំមើលឃើញថាទីផ្សារអនឡាញកាន់តែមានឥទ្ធិពលខ្លាំងនៅក្នុងគ្រប់វិស័យអាជីវកម្ម។ នេះ​ជា​ការ​វិវត្ត​នៃ​ការ​ធ្វើអាជីវកម្ម និង​ទីផ្សារ​ពី​យុទ្ធសាស្ត្រ​បែប​ប្រពៃណី​ទៅ​ទំនើប​»។ លោក សន ជ័យ […]

សុវត្ថិភាពចំណីអាហារជាគន្លឹះដែលធានាដល់់សុខភាពនិងអាយុជីវិត

សុវត្ថិភាពស្បៀងអាហារគឺជាសសរស្តម្ភគ្រឹះមួយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ហើយប្រព័ន្ធត្រួតពិនិត្យស្បៀងអាហាររបស់ជាតិ និងសុវត្ថិភាពស្បៀងអាហារ គឺជាកត្តាសំខាន់សម្រាប់សុខភាពសាធារណៈ និងជាកត្តាទាក់ទាញអ្នកទេសចរណ៌ ធុរកិច្ច និងវិនិយោគ។ ស្បៀងអាហារដែលមានសុវត្ថិភាព មានសារៈសំខាន់ខ្លាំងណាស់ចំពោះសុខភាព និងសុខុមាលភាពរបស់មនុមនុស្ស។ ស្បៀងអាហារគ្មានសុវត្ថិភាពបង្កការគំរាមកំហែងដល់សុខភាពជាសាកល និងគំរាមកំហែងដល់ស្ថានភាពសន្តិសុខស្បៀងនិងអាហារូបត្ថម្ភរបស់មនុស្សគ្រប់រូប»។ ដើម្បីធានាបាននូវសុវត្ថិភាពស្បៀងអាហារនិងរបបអាហារសុខភាព កាន់តែមានសារៈសំខាន់ដែលតម្រូវឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ខ្ពស់ ក្នុងការធ្វើឱ្យប្រព័ន្ធស្បៀងអាហារកាន់តែរឹងមាំ ផ្តល់នូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់មនុស្សគ្រប់រូប មានភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងមានចីរភាពបរិស្ថាន ចីរភាពសង្គម និងចីរភាពសេដ្ឋកិច្ច សម្រាប់មនុស្ស ភពផែនដី និងវិបុលភាព។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវចក្ខុវិស័យស្តីពីប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាពនៅកម្ពុជា ត្រឹមឆ្នាំ២០៣០ ប្រជាពលរដ្ឋកម្ពុជានឹងទទួលបានរបបអាហារសុខភាព និងអាហារប្រកបដោយសុវត្ថិភាព ដោយមានការយកចិត្តទុកដាក់ជាចម្បងលើស្ត្រីនិងកុមារ ដើម្បីបំបែកវដ្តអន្តរជំនាន់នៃបញ្ហាអាហារូបត្ថម្ភ និងឆ្លើយតបទៅនឹងដំណើរការប្រែប្រួលអាហារូបត្ថម្ភ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាពខ្ពស់ និងចាត់ទុកសុវត្ថិភាពស្បៀងអាហារ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជាបញ្ហាអន្តរវិស័យមួយដ៏មានសារៈសំខាន់ ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ច និងភាពចម្រុងចម្រើននៃសង្គមជាតិ។ អេឌីអេសអេ ខាមបូឌា (ADSA Cambodia) បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមធ្វើអាជីវកម្មទិញលក់កសិផលសុវត្ថិភាព ដើម្បីធ្វើអោយប្រសើរឡើងគុណភាពនិងស្តង់ដារកសិផលដល់អ្នកប្រើប្រាស់ និងកសិករដែលជាអ្នកដាំផលដែរ។ ការចូលរួមនេះមិនត្រឹមតែជួយសម្រួលការលក់ផលិតផលសុវត្ថិភាពនោះទេ ប៉ុន្តែក៏មានគោលបំណងជួយផ្សព្វផ្សាយពីសុវត្ថិភាពចំណីអាហារ​ ដើម្បីធានាសុខភាពដល់អ្នកប្រើប្រាស់ និងចូលរួមកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ADSA […]

បង្ហាញ​លទ្ធផល​ពូជស្រូវ​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​ឈ្មោះ​ «​ផ្កាមាលតី​» បន្ទាប់ពី​ស្រាវជ្រាវ​បង្កាត់​អស់​រយៈពេល​ជាង​ ១០ ​ឆ្នាំ

  បើយោងតាមវេបសាយរបស់ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​កាលពី​ថ្ងៃ​ថ្មីៗនេះ​បានប្រកាស​លទ្ធផល​នៃ​គម្រោង​ស្រាវជ្រាវ​លើ​ការពង្រីក​វិសាលភាព​ដាំដុះ​ពូជស្រូវ​ថ្មី​មួយ​ឈ្មោះថា​ «​ផ្កាមាលតី​» ដែល​ធន់​ទ្រាំ​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ផ្តល់​ផល​ខ្ពស់ជាង​ស្រូវ​ធម្មតា ក្រោយពី​ធ្វើការ​បង្កាត់​ពូជ និង​ចែកចាយ​ឱ្យ​កសិករ​ដាំដុះ​សាកល្បង​អស់​រយៈពេល​ ១០ ​ឆ្នាំ​រួចមក​។ លោក​ ឡោ ប៊ុណ្ណា នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ពូជស្រូវ​ឈ្មោះ​ផ្កាមាលតី ដែលជា​ពូជស្រូវ​កណ្តាល​ប្រកាន់​រដូវ​ត្រូវបាន​អភិវឌ្ឍន៍​ឡើង​តាមរយៈ​ការបង្កាត់​រវាង​ពូជស្រូវ​ក្រអូប​ផ្ការំដួល​ (​មេ​) និង​ពូជស្រូវ​កណ្តាល​ខា​ ៣ (​បា​) ហើយ​ត្រូវបាន​ជ្រើសរើស និង​ពិសោធន៍​ស្រាវជ្រាវ​នៅលើ​ក្សេត្រ​បរិស្ថាន​ផ្សេងៗ​អស់​រយៈពេល ១៤ ​ឆ្នាំ​។ នៅ​ដើមឆ្នាំ​ ២០១៨ វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​បាន​បញ្ចេញ​ និង​ផ្សព្វផ្សាយ​ជូន​កសិករ​ប្រើប្រាស់​។ លោក​បានបញ្ជាក់​ពី​គោលបំណង​នៃ​ការបង្កាត់​ពូជ​នេះ​ដូច្នេះ​ថា​៖ «​និយាយ​រួម​ទៅ​គឺ​ដើម្បី​ទីផ្សារ ព្រោះ​វា​ជា​ប្រភេទ​អង្ករ​ល្អ ប្រណីត បាយ​ទន់​ឆ្ងាញ់ និង​មួយទៀត​គឺ​វា​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ដូចជា​ភ្លៀង​មិន​ទៀងទាត់ ឬ​តំបន់​ខ្វះ​ទឹក ព្រោះ​ពូជ​នេះ​វា​ធន់​»​។ លោក​បន្តថា ការចំណាយ​ពេល​យូរ​ក្នុងការ​បង្កាត់​ពូជ និង​ពិសោធន៍​នោះ គឺ​ដោយសារ​តែ​វិទ្យាស្ថាន​ចង់​បាន​ពូជ​មួយ​ដែល​ល្អ ហើយ​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ឬ​ការខ្វះខាត​ទឹក​។ ដើម្បី​ពង្រីក​វិសាលភាព​ការដាំដុះ​ពូជស្រូវ​ផ្កាមាលតី​នេះ នៅ​ចុងឆ្នាំ​ ២០១៨ ដោយមាន​ការសហការណ៍​ឧត្ថម្ភ​ថវិកា​ពី​រដ្ឋាភិបាល​អូស្ត្រាលី​តាមរយៈ​គម្រោង​កាវ៉ាក់ (CAVAC) ដែលមាន​រយៈពេល ៤ ​ឆ្នាំ (២០១៨-២០២១) […]

អង្ករផ្ការំដួលមានរស់ជាតិឆ្ងាញ់ពិសេស

​​​តាំងពីយូលុងណាស់មកហើយ កសិករខ្មែរយើងតែងប្រៀបប្រដូចសម្រស់ស្រីក្រមុំទៅនឹងផ្ការំដួល ក៏ព្រោះតែផ្ការំដួលមានសម្រស់ស្អាត និងមានក្លិនពិដោរក្រអូបឈ្ងុយឈ្ងប់ គួរជាទីទាក់ទាញពីសាធារណៈជនទូទៅ។ ក្រៅពីប្រដូចផ្ការំដួលទៅនឹងនារីខ្មែរតាមរយៈក្លិនក្រអូបនោះ ផ្ការំដួលក៏ត្រូវក្រុមអ្នកកវីនិពន្ធខ្មែរ លើកយកទៅធ្វើអត្ថាធិប្បាយរៀបរាប់ពីរូបសម្រស់ តួអង្គដែលល្អគន់ ធៀបនឹងសម្រស់ផ្ការំដួល នៅក្នុងអត្ថន័យនៃបទចម្រៀង កំណាព្យ និងប្រលោមលោកផងដែរ។ ក្នុងវិស័យកសិកម្ម ពូជស្រូវផ្ការំដួល គឺជាពូជស្រូវក្រអូប ដែលមានអង្ករវែងរលូន បាយទន់មានរសជាតិក្រអូបឆ្ងាញ់ និងចាត់ទុកជាប្រភេទស្រូវក្រអូបលេខ១ សម្រាប់បម្រើការនាំចេញផងដែរ។ ពូជស្រូវនេះ ត្រូវបានផ្សព្វផ្សាយជំរុញឱ្យកសិករខ្មែរប្រើប្រាស់ដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍកសិកម្មកម្ពុជា របស់ក្រសួងកសិកម្មតាំងតែឆ្នាំ១៩៩៩ ។ បច្ចុប្បន្នពូជផ្ការំដួល បាននិងកំពុងពេញនិយមក្នុងចំណោមប្រជាកសិករនៅក្នុងព្រះប្រទេសកម្ពុជា និងមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ។ ដែលអង្កររបស់កម្ពុជា ទទួលបាន ជ័យលាភីនេះក្នុងនោះ គឺនៅឆ្នាំ២០១២ ឆ្នាំ២០១៣ ឆ្នាំ២០១៤ ឆ្នាំ២០១៨ និងចុងក្រោយនៅ ឆ្នាំ២០២២នេះទៀត។ ប្រធានសហព័ន្ធស្រូវអង្ករ បានសូមអគុណដល់ក្រុមការងារសហព័ន្ធស្រូវអង្ករ សមាជិករោងម៉ាស៊ីនកិនស្រូវ សហគមន៍កសិកម្ម ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម ដែលផ្តល់គាំទ្រផលិតអង្ករល្អដាច់គេ ដើម្បីចូលរួមប្រកួត និងនាំពានរង្វាន់មកកម្ពុជា។ ចំណែកឯកឧត្តម ឌិត ទីណា ក៏បានអបអរសាទរយ៉ាងក្លៀវក្លា ចំពោះអង្ករកម្ពុជាពូជ “ផ្ការំដួល” ដែលទទួលបានជ័យលាភីលេខ១ សម្រាប់ឆ្នាំ២០២២ […]

Download The ADSA App Now

Also Available in